(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកា ចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃជូនកុមារ ១នាក់ ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម ១០០នាក់នោះឡើយ។ ​

​នៅឆ្នាំ២០២៣ ​មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីក១នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀតទៅតាមប្រភេទនៃជំងឺមហារីក។

សូមជម្រាប​ថា មន្ទីរពេទ្យគន្ធបុប្ផាក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ មានដូចជាមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខ្លួនក្បាលប្រភេទជា medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma ។ ជាមួយគ្នានេះ ក៏មានប្រភេទជំងឺមហារីកដុំសាច់មួយចំនួនទៀត ដូចជា មហារីកដុំសាច់ច្រមុះ ប្រភេទជា Nasopharyngeal carcinoma , មហារីកកូនកណ្តុរ មានHodgkin និង Non Hodgkin lymphoma, មហារីកសួតប្រភេទ pulmonary blastoma, ហើយក៏មានមហារីកនៅហ្នឹងពោះវៀនធំដែលជាប្រភេទ Signet ring cell carcinoma ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម ដែលភាគច្រើនជាប្រភេទ nephroblastoma​ និង មហារីក នៅកោសិកាប្រសាទ ប្រភេទneuroblastoma។

ថ្មីៗនេះមន្ទីរពេទ្យក៏បានទទួកព្យាបាល កុមារដែលមានជំងឺមហារីកសាច់ដុំ ជាប្រភេទ rhabdomyosarcoma។

សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay