(ភ្នំពេញ)៖ សាលសិល្បៈ បានយកស្នាដៃសិល្បៈគំនូរសហសម័យដ៏ល្អវិចិត្ររបស់វិចិត្រករល្បី ចំនួន ២រូប គឺលោក ឌីនអាត និងលោក ជួន រាំយ៉ា តាំងបង្ហាញនៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ពិព័រណ័នេះ មានឈ្មោះថា TranscenDance មានបំណងបង្ហាញស្នាដៃវិចិត្រករដែលមានទេពកោសល្យរបស់ខ្មែរ ដើម្បីឲ្យមហាជនបានឈ្វេងយល់កាន់តែច្បាស់ក្នុងពិភពសិល្បៈសហសម័យ៕