(បន្ទាយមានជ័យ)៖ ដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រុមការងារការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការពិនិត្យសុខភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធអាវុធហត្ថខេត្ត ដើម្បីតាមដានសុខភាព និងព្យាបាលជូនអាវុធហត្ថដែលមានបញ្ហាសុខភាពផងដែរ។

នេះជាការយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើសុខភាពរបស់កម្លាំងអាវុធហត្ថក្រោមឱវាទពីសំណាក់លោកមេបញ្ជាការ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥៕