(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាលិខិតថ្លែងអំណរព្រះរាជគុណ និងសម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារ អបអរសាទរ និងប្រសិទ្ធពរជ័យបវរមហាប្រសើរ ក្នុងឱកាសដែលសម្តេចទទួលបាននូវគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ ពីលោក José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ៕

ខាងក្រោមនេះជាសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ៖