(តាកែវ)៖ សកម្មជនគណបក្សភ្លើងទៀនចំនួន១៩រូប នៅភូមិពន្ទង និងភូមិព្រៃតាពង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពួកគាត់បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់គ្នា ភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងតទៅទៀត ហើយសុំចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងជាតិ មាតុភូមិឱ្យបានរុងរឿង៕