(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាលិខិតផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun ដែលត្រូវបានព្រះចៅអធិរាជជប៉ុន យាងបំពាក់ដោយផ្ទាល់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នាព្រះបរមរាជវាំងជប៉ុន។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

បើតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ការបំពាក់គ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់នូវស្នាដៃ និងសមិទ្ធផលសង្គម របស់ឯកឧត្តម ដែលជាបុគ្គលឆ្នើមដែលបានរួមចំណែកក្នុងកិច្ចការសាធារណៈ និងក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយមិនខ្លាចនឿយហត់ ជាពិសេសជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងចូលរួមពូនជ្រំ ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពកម្ពុជា-ជប៉ុន នាពេលកន្លងមក»។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖