(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាកទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ចិន មិនអាចនៅស្ងៀមឱ្យប៉ាគីស្ថាន ងាកទៅរកអាមេរិកនោះទេ នៅក្នុងជម្លោះជាមួយឥណ្ឌា នាពេលនេះ បើទោះជាពេលនេះ អាមេរិកមានឱកាសក្នុងការទាញចំណាប់អារម្មណ៍របស់មេដឹកនាំប៉ាគីស្ថាន ជាមួយនឹងថ្នូរបញ្ចប់ជម្លោះក៏ដោយ។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត បានបញ្ជាក់ថា ដើម្បីឱ្យឥណ្ឌា និងប៉ាគីស្ថានបញ្ចប់ជម្លោះ អាមេរិក អាចប្រើប្រាស់ការបន្ធូបន្ថយរបាំងពន្ធនាំចូលអាមេរិក ទៅឱ្យប៉ាគីស្ថានជាថ្នូរ និងការបញ្ចប់ជម្លោះ ប៉ុន្តែបើសិនជាប៉ាគីស្ថាន ព្រមទទួលយកថ្នូរ របស់អាមេរិកនេះ នោះប្រទេសចិន ក៏មិននៅស្ងៀមឡើយ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖