(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានសភាពការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា មិនឃើញមានសេនារីយ៉ូណាមួយ ដែលពាក់ព័ន្ធជាមួយអាមេរិក ជុំវិញជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាននោះទេ បើទោះជាភាពតានតឹងនេះកើតមានឡើងស្របពេល ដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance កំពុងបំពេញទស្សនកិច្ចនៅឥណ្ឌា យ៉ាងណាក៏ដោយ។ ការលើកឡើងបែបនេះ របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ម៉ារ យ៉ារិទ្ធិ បានលើកអំណះអំណាងថា កត្តាដែលនាំឱ្យជម្លោះនេះអាចមិនមែនជាការរួមចំណែករបស់សហរដ្ឋអាមេរិក ក៏ព្រោះតែអាមេរិក បានកំពុងជាប់ដៃដោះស្រាយសង្រ្គាមជាច្រើនរួចទៅហើយ ហើយថ្មីៗនេះ ក៏មានសង្រ្គាមពណិជ្ជកម្មរវាងអាមេរិក និងចិនផងដែរ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖