(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ លោកបណ្ឌិត កា ម៉ាធុល និងលោក ម៉ា យ៉ារិទ្ធិ បានបង្ហាញការយល់ឃើញដូចគ្នាថា ថ្នាក់ដឹកនាំកម្ពុជា បានធ្វើឱ្យប្រទេសមានសន្តិភាពគ្រប់យ៉ាង សូម្បីតែសាសនា ក៏មានការសាមគ្គីគ្នា ព្រមទាំងអាចរស់នៅបានចុះសម្រុងគ្នា ដែលជារូបភាពកម្រមួយនៅលើពិភពលោក។ លោកបណ្ឌិត កា ម៉ាធុល និងលោក ម៉ា យ៉ារិទ្ធិ ថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត កា ម៉ាធុល បានទាញយកឧទាហរណ៍ជាក់ស្ដែងថា នៅក្នុងប្រទេសតំបន់អាស៊ានយើងនេះ មានប្រទេសដែលមាន ឥស្លាមសាសនាធ្វើទុក្ខបុកម្នេញទៅលើព្រះពុទ្ធសាសនា ហើយក៏មានប្រទេសដែលព្រះពុទ្ធសាសនា ហាក់ទើសទាល់ ឬមិនចុះសម្រុងគ្នា ជាមួយឥស្លាមសាសនាផងដែរ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា អាចធ្វើឱ្យសាសនាទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា អាចរស់នៅក្នុងភាតរភាព និងរស់នៅចុះសម្រុងជាមួយគ្នាបាន នេះគឺជាលក្ខណៈពិសេសស និងកម្រមានណាស់។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖