(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក WU Shilong ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China International Water & Electric Corp និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណងដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងយល់ពីឱកាសក្នុងការចូលរួមចំណែកកសាង និង អភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងប្រព័ន្ធចមោះទឹកកខ្វក់នៅក្នុងប្រទេសកម្ពុជា មានជាអាទិ៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក គម្រោងស្ថាបនាផ្លូវ និងស្ពាន និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់៕