(កោះកុង)៖ លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានចុះសំណេះសំណាលសាក សួរសុខទុក្ខដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានថ្លែងថា អាជ្ញាធរមានសេចក្តីសោមនស្សរីករាយដោយបានមកជួបបងប្អូនប្រជាពលរដ្ឋដែលមានជំងឺស្ថិតកំពុងសម្រាកព្យាបាលដោយមានការយកចិត្តទុកដាក់ពីក្រុមលោកគ្រូ អ្នកគ្រូពេទ្យ ពេលដោយព្យាបាលមិនប្រកាន់វណ្ណៈ មិនរើសអើងសាសនា ពូជសាសន៍ ពណ៌សប្បុរ ឬនិន្នាការគណបក្សនយោបាយណាមួយឡើយ ពីព្រោះនេះជាកាតព្វកិច្ចរបស់លោកគ្រូពេទ្យ ។

លោកស្រីអភិបាលខេត្តបានបន្តថា ក្នុងនាមជាក្រុមលោកគ្រូពេទ្យត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈល្អបំពេញកាតព្វកិច្ចតួនាទីជាគ្រូពេទ្យ ហើយធ្វើការអប់រំដល់បងប្អូនឱ្យចេះថែរក្សាអនាម័យបរិស្ថាន និងថែទាំសុខភាពឱ្យមានបានល្អ។

លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនអ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវមានការយកចិត្តទុកដាក់ឱ្យខ្ពស់ក្នុងការញាំអាហារភេជ្ជៈគ្រប់ប្រភេទត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងការកេងយើងខ្លាចមានម៉ូសខាំបណ្តាលឱ្យកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ។

លោកស្រីបានបញ្ជាក់ថា ការចុះសួរសុខទុក្ខថ្ងៃនេះអាជ្ញាធរ ក៏បានពាំនាំនូវថវិកាមួយចំនួនជូនដល់អ្នកដែលសម្រាក់ព្យាលបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ក៏ជាថ្ងៃប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា៕