(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋាន

ការបាញ់ថ្នាំមូសនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយកម្លាំងអាជ្ញាធរបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅវនៅផ្សារទួលទំពូង មត្តេយ្យភូមិ៥ ភូមិ១ ភូមិ២ ភូមិ៤ និងភូមិ៥ ក្នុងសង្កាត់ទួលទំពូង១ រួចក៏បន្តមកបាញ់នៅ ភូមិ២ ប៉ុស្តិ៍នគរបាលទួលទំពូង២ សាលាមត្តេយ្យភូមិ៦ និងសាលាហ៊ុន នាងទួលទំពូង២ ក្នុងសង្កាត់ទួលទំពុូង២ ខណ្ឌចំការមន។ ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២គ្រឿង ប្រេងម៉ាស៊ូតចំនួន៧០លីត្រ សាំង១៥លីត្រ ថ្នាំមូសចំនួន៦កំប៉ុង។

ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន៕