(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។
ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។
មុនប្រារព្ធពិធីប្រគល់ និងទទួលខាងលើនេះ លោកជំទាវបណ្ឌិត ក៏បានសំណេះសំណាលសួរសុខទុក្ខលោកតា លោកយាយ អ៊ុំ ពូ មីង និងកូនក្មួយ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យខាងលើនេះផងដែរ។
កិច្ចសំណេះសំណាលខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋសម្តែងនូវការពេញចិត្ត និងកក់ក្តៅជាខ្លាំង និងកោតសរសើរនូវភាពសាមញ្ញ និងទឹកចិត្តករុណារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕