(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងក្រុមហ៊ុន DG Academic នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្តីពី «ការអភិវឌ្ឍជំនាញសិប្បនិម្មិត ក្នុងកិច្ចការ - Artificial Intelligence (AI) Skilled workforce»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង លោក ហ៊ឹន សុភាព នាយកគ្រប់គ្រង ក្រុមហ៊ុន DG Academic។

ការចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្តីពី «ការអភិវឌ្ឍជំនាញសិប្បនិម្មិត ក្នុងកិច្ចការ» នឹងបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សាបច្ចុប្បន្នរបស់ PPIU លើគ្រប់ជំនាញ ព្រមគ្នាដែរ PPIU និង DG Academy ក៏នឹងរៀបចំវគ្គសិក្សាពិសេសសម្រាប់បុគ្គលិកក្រុមហ៊ុន ស្ថាបនរដ្ឋ អង្គការជាតិ និងអន្តរជាតិដែលមានបំណងបញ្ជ្រាប និងប្រើប្រាស់ AI ដើម្បីជួយក្នុងក្នុងការបំពេញកិច្ចការឲ្យមានភាពប្រសើរ និងទទួលបាននូវប្រសិទ្ធភាពខ្ពស់៕