(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក» ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដើម្បីឲ្យការប្រារព្ធទិវាជាតិខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរ មានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដោយស្នើសុំប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញ ទីតាំងខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះ នឹងមានចរាចរណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖