(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកនាំពាក្យព្រឹទ្ធសភា និងអ្នកគណបក្សប្រជាជនកម្ពុជា លោក ជា ធីរីទ្ធ បានលើកឡើងថា សម្ដេចតេជោ គឺជានាយករដ្ឋមន្រ្តីមួយរូបដែលកំសត់ជាងគេ យកអាយុជីវិតជាដើមទុនក្នុងការស្វែងរកសន្តិភាព និងបានដឹកនាំប្រទេសចេញពីសង្រ្គាម ហើយកសាងប្រទេសពីបាតដៃទទេ។ ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។
យ៉ាងណាមិញក្រោយការដឹកនាំកសាងប្រទេសអស់រយៈពេល៣៨ឆ្នាំ ចាប់ផ្តើមតំណែងជានាយករដ្ឋមន្ត្រី ក្នុងគ្រាដែលប្រទេសកម្ពុជា ត្រូវហ៊ុំព័ទ្ធដោយបញ្ហាស្មុគស្មាញជាច្រើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងបញ្ហាសង្គមផ្សេងៗ ទៀត ជាពិសេសវិបត្តិនៃភ្លើងសង្គ្រាម និងការបែកបាក់ជាតិ ដែលកើតមានក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មកនោះ។ នៅពេលនេះសម្ដេចតេជោ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ពីការលះបង់ ខិតខំប្រឹងប្រែង និងតស៊ូ រហូតត្រូវបានឆាកអន្តរជាតិ ទទួលស្គាល់ថាជា «រដ្ឋបុរសតំបន់អាស៊ីអាគ្នេយ៍»។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖