(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងថា មរតកព្រែកជីកហ្វូណនតេជោ គឺជាចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជាឈានឆ្ពោះទៅមុខ ប្រកបដោយភាពរីកចម្រើន ដូចការគ្រោងទុកគឺឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

គ្រប់ដង្ហើមចេញចូលរបស់សម្ដេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរដល់ប្រទេសកម្ពុជា។ នេះជាការបន្ថែមលោក ជា ធីរិទ្ធ។ ហើយមរតកព្រែកជីកហ្វូណនតេជោ ជាចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជាឈានឆ្ពោះទៅមុខប្រកបដោយភាពរីកចម្រើន។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖