(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថាត្រីបាណន់គីង្គក់ដ៏ធំ ដែលផ្ទុះតាមបណ្ដាញសង្គមថារកឃើញនៅខេត្តកែប គឺមិនពិតទេ, តាមការពិតត្រីនេះនៅក្នុងប្រទេសថៃ។
ក្រោយពីឃើញមានការចែកចាយលើបណ្ដាញសង្គម អំពីត្រីឆ្លាមដ៏ធំមួយដែលអ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកឡើងថា ត្រីនេះរកឃើញនៅក្នុងខេត្តកែប, លោក ពុំ សុថា បានចេញមកបញ្ជាក់យ៉ាងដូច្នេះថា៖ «សាច់អ៊ួន នៅខ្មែរយើងមិនមានប្រើសាច់អ៊ួនពណ៌ខ្មៅទេ ប៉ុន្តែមាននៅប្រទេសថៃ គ្រាន់តែយើងមិនច្បាស់ថានៅតំបន់ណានោះទេ។ ហើយបើតាមសំឡេងរបស់អ្នកនិយាយនោះ ជាជនជាតិខ្មែរដែលធ្វើការនៅលើទូកនេសាទ ដូច្នេះមិនមែនរកឃើញនៅខេត្តកែបនោះឡើយ»៕