(ភ្នំពេញ)៖ ថវិការបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៦២,១៩៦,០០០រៀល សម្រាប់ឆមាសទី១ ឆ្នាំ ២០២៥។ ថវិកានេះ ត្រូវបាននាំយកទៅប្រគល់ដោយលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃនេះ៕