(កំពត)៖ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកំពត បានចេញលិខិតជូនដំណឹង អំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈដល់ឈ្មោះ អុិន សុីថា ភេទប្រុស ជនជាតិខ្មែរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០៩០៥៦២១៦៤ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ដែលមានអាសយដ្ឋានចុងក្រោយ នៅផ្ទះ ២២អិល ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណី។

សាលាដំបូងខេត្តកំពត បានកំណត់យក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖០០នាទីរសៀល ដើម្បីឲ្យសហចុងចម្លើយ ធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដោយមូលហេតុចាំបាច់ និងសុំជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី៕

ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តកំពត៖