(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំប្រតិភូអតីតយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពថ្ងៃទី២៥ កញ្ញា ១៩៨៦ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឧត្តមសេនីយ៍ឯក ហង្ស សុផាន់ណារ៉ា អតីតអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជា យុទ្ធមិត្តរួមជំនាន់ដែលបានទទួលមរណភាពនៅវេលាម៉ោង ០០និង៣៥ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

យុទ្ធមិត្តរួមជំនាន់ទាំងអស់មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា និងសោកស្តាយស្រណោះ អាឡោះ អាល័យជាទីបំផុតចំពោះការបាត់បង់យុទ្ធមិត្តជាទីស្រឡាញ់។

ក្នុងឱកាសដ៏ក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដ៏សែនក្ដុកក្ដួល សោកសង្វេងបំផុត និងពោរពេញដោយក្តី សោកស្តាយស្រណោះអាឡោះអាល័យចំពោះមរណភាពរបស់យុទ្ធមិត្តជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ហង្ស សុផាន់ណារ៉ា សូមចាប់បដិសន្ធិក្នុងសុគតិភព និងទទួលយកផល្លានិសង្ឃ កុំបីឃ្លៀងឃ្លាតឡើយ។

សូមចូលរួមរំលែកទុក្ខជាមួយឧបាសិកា ហែម ទួន លោកជំទាវ អៀងសុភាព ជាភរិយា ព្រមទាំងក្រុមគ្រួសារនៃសពទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំ និងសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ បំផុតអំពីយើងខ្ញុំទាំងអស់គ្នា។