(ភ្នំពេញ)៖ អគ្គនាយិកាគ្លីនិកអ៉ីខេ វេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសកែសម្ផស្សដោយមិនវះកាត់ បានទទួលពានរង្វាន់ «VISIONARY & INNOVATION CEO EXCELLENCE OF THE YEAR 2025» ដែលរៀបចំឡើងដោយកម្មវិធីអន្តរជាតិ «ASIA PRESTIGE 50 UNDER 50 CEO EXCELLENCE AWARD 2025» នៅសណ្ឋាគារ HYATT រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។
ការផ្តល់ពានរង្វាន់នេះ ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ឆ្លាតវៃរបស់ អគ្គនាយិកា វេជ្ជបណ្ឌិត ឯក ផាណារី ពោលគឺ កញ្ញាវេជ្ជបណ្ឌិត មានចក្ខុវិស័យច្បាស់លាស់ និងបានដឹកនាំសមាជិករបស់គ្លីនិកអ៉ីខេទាំងអស់ ដើរតាមផែនការតូចធំ ប្រចាំខែប្រចាំឆ្នាំយ៉ាងមានប្រសិទ្ធភាពបំផុត។
សូមបញ្ជាក់ថា គ្លីនិកអ៉ីខេ តែងតែផ្ដោតសំខាន់លើសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អតិថិជនគ្រប់ៗរូប ពោលគឺផ្ដល់ការប្រឹក្សា និងការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញ បទពិសោធន៍ច្រើនឆ្នាំ អមជាមួយម៉ាស៊ីនទំនើបល្បីៗនៅលើពិភពលោករួមមាន៖
* ម៉ាស៊ីនព្យាបាលស្បែកមុខ Sylfirm X Plus made in Korea by Viol Co.,Ltd
* ម៉ាស៊ីនអ៊ុតបន្តឹងស្បែកមុខ Volnewmer made in Korea by Classy Company
* ម៉ាស៊ីនអ៊ុតបន្តឹងស្បែកមុខ Ultraformer 3 made in Korea by Classy Company
* ម៉ាស៊ីនជម្រុះរោម និងព្យាបាលស្បែកមុខ Cellec V made in Korea by Classy Company ព្រមទាំងមានផលិតផលសម្រាប់ថែរក្សាសម្រស់ឱ្យនៅតែក្មេងជាងវ័យផ្សេងទៀតដូចជា៖ Meso, Filler, Botox សុទ្ធតែជាផលិតផលមានម៉ាក (Brand) ត្រឹមត្រូវផងដែរ៕