(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង ៤រសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារ ម៉ាឡេស៉ី ដើម្បីចូលរួម​កិច្ច​​ប្រជុំកំពូល​អាស៊ាន​លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលរៀបចំ​ឡើង​នៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។