(កំពង់ឆ្នាំង)៖ គ្រួសារក្រីក្រមួយគ្រួសារមានកូនតូចៗ៤នាក់នៅក្នុងបន្ទុក បានអំពាវនាវស្នើសប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌ និងថ្នាក់ដឹកនាំ មេត្តាជួយសម្រាលទុក្ខក្នុងគ្រួសាររបស់ពួកគាត់ដែលកំពុងតែជួបនូវកា រលំបាកទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងការចិញ្ចឹមកូនតូចៗ៣នាក់ ដែលមានពិការភាពតាំងពីកំណើត។

គ្រួសារក្រីក្រខាងលើនេះស្ត្រីជាម្ដាយមាន ឈ្មោះ សេន ដា អាយុ២០ឆ្នាំ ឯបុរសជាឪពុកមានឈ្មោះ ប៉ិល សំ អាយុ២៣ឆ្នាំ បច្ចុប្បន្នមានទីលំនៅក្នុងភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើតាមការរៀបរាប់ពីស្ត្រីជាម្ដាយ បានឲ្យដឹងថា នាងមានកូនប្រុស-ស្រី៤នាក់ នៅក្នុងបន្ទុក កូនច្បងគឺជាកូនភ្លោះស្រី១ ប្រុស១ បច្ចុប្បន្នពួកគេមានអាយុ២ខួបកន្លះ គឺកើតមកពិការទាំង២នាក់ ដើរមិនរួច កម្រើកដៃជើង បានតិចតួចតែកាន់របស់អ្វីមិនកើត និងដើរមិនរួច ភ្នែកក៏មើលមិនច្បាស់ទាំង២នាក់។ ចំណែកកូនប្រុសម្នាក់ទៀត អាយុជាង១ខួប ក៏ពិការពីកំណើ តមានអាការៈដូចគ្នាផងដែរ បច្ចុប្បន្នត្រូវបានបងប្អូនយកទៅជួយចិញ្ចឹម និងក៏មានកូនពៅម្នាក់ទៀតទើបតែមានអាយុកន្លះខែ មិនទាន់ដឹងថា រូបគេពិការដែរឬយ៉ាងណានៅឡើយនោះទេ។

ស្ត្រីជាម្ដាយបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននាងពុំមានផ្ទះសំបែងផ្ទាល់ខ្លួនស្នាក់នៅនោះទេ ដោយបានសុំផ្ទះម្ដាយស្នាក់នៅជាមួយ ឯប្ដីរបស់នាងធ្វើការជាជាងសំណង់បានប្រាក់បន្តិចបន្តួចយកមកដោះស្រាយជីវភាព និងទិញទឹកដោះគោ (គឺទឹកដោះគោធម្មតា) ចិញ្ចឹមកូនតូចៗទាំង៣នាក់ ចំណែកនាងជាម្ដាយពុំបានរកស៊ីអ្វីកើតនោះទេគឺនៅ ផ្ទះដើម្បីមើលថែកូន។

ដោយជួបការលំបាកគ្រប់បែបយ៉ាង និងមិនមានលទ្ធភាពក្នុងការចិញ្ចឹម និងមើលថែកូនពិការដូចបានរៀបរាប់ជូនខាងលើនេះ ទើបនាង និងគ្រួសារសម្រេចចិត្តលើកដៃសំពះសុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ និងថ្នាក់ដឹកនាំដែលលោកមានចិត្តសប្បុរសធម៌ មេត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីជួយសម្រាលបន្ទុកដល់ធ្ងន់មួយនេះដល់គ្រួសារនាងដោយក្តីសន្តោសប្រណី។

ករណីកុមារពិការនៅក្នុងគ្រួសារខាងលើនេះ លោក ស្រី ហឿន គ្រូពេទ្យព្យាបាលដោយចលនាប្រចាំមណ្ឌលស្ដារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញចុះទៅពិនិត្យកុមារពិការរបស់គ្រួសារខាងលើនេះដែលនោះលោ កបានបញ្ជាក់ឲ្យដឹងថា កុមារទាំង៣នាក់គឺពិការចលករខួរក្បាល កុមារទាំងនេះចាំបាច់ត្រូវតែយកទៅទទួលការព្យាបាលនៅមណ្ឌលស្ដារលទ្ធភាព ឬក៏ត្រូវយកទៅព្យាបា លនៅមន្ទីរពេទ្យ ដើម្បីទប់ស្កាត់បង្ការកុំឱ្យ មានពិការភាពកាន់តែធ្ងន់ធ្ងរជាងនេះ។

ទាក់ទងនឹងបញ្ហាភ្នែកខាងលោកពុំមានជំនាញនោះទេ តែការធ្វើចលនានេះគឺបង្កើននូវមុខងារប្រចាំថ្ងៃរបស់គាត់ឲ្យមានភាពប្រសើរឡើងជាអតិបរិមា យើងមិនអាចព្យាបាលទៅសង្ឃឹមថា នឹងជាមួយរយភាគរ យនោះដែរ។ តែការព្យាបាលនេះវាអាចថ្ងៃក្រោយពួកគាត់អាចអង្គុយផ្អែកទៅលើឧបករណ៍រទេះរុញឬក៏ឧបករណ៍ផ្សេងៗបានដោយខ្លួនឯងខ្លះ ប្រសើរជាងដែលយើងមិនធ្វើការព្យាបាលពួកគាត់។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសចុះសុខទុក្ខដល់គ្រួសារកុមារមានពិការភាពពីកំណើតខាងលើនេះលោក ឈាង ចន្ធី ប្រធា នមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រៅអំពីលោកបាននាំគ្រូពេទ្យជំនាញព្យាបាលដោយចលនាប្រចាំមណ្ឌល ស្ដារលទ្ធភាពពលកម្មខេត្តកំពង់ ឆ្នាំងចុះទៅពិនិត្យកុមារពិការដោយផ្ទាល់ហើយនោះ។

លោកប្រធានមន្ទីរក៏បានដឹកនាំអាជ្ញាធរឃុំអណ្ដូងស្នាយនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើ ប្រាស់ និងថវិកាមួយចំនួនផ្ដល់ជូនគ្រួសារកុមារពិការ និងផ្ដល់ជូនដល់លោកតា លោកយាយចាស់ៗនៅទីនោះមួយ ចំនួនទៀតផងដែរ៕