(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការជឿជាក់ថាសម្ដេចនឹងនាំនូវផលប្រយោជន៍ជាច្រើនមកកម្ពុជា ជាពិសេសវិស័យអប់រំ អ្នកវិយោគ និងទេសចរជប៉ុនមកកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ លោកបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះលោកបណ្ឌិតបានមើលឃើញថា ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនមកកម្ពុជាកាន់តែច្រើន ការផ្ដល់នូវ Visa Free ដល់ភ្ញៀវទេសចរជប៉ុន គឺជាចំណុចមួយដែលរដ្ឋាភិបាលមិនគួរមើលរំលងឡើយ ខណៈបណ្ដាប្រទេសក្បែខាងកម្ពុជាទាំងអស់បានផ្ដល់នូវ Visa Free ដល់ភ្ញៀវទេសចរជប៉ុន រួចបាត់ទៅហើយ។
យ៉ាងណាមិញលោកបណ្ឌិត នៅតែជឿជាក់ទៅលើចំណងមិត្តភាពកម្ពុជា-ជប៉ុន ដែលអានឈានទៅកាន់តែខ្លាំងឡើងបន្ថែមទៀត នៅក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖