(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថាអ្នកស្នេហាជាតិពិតប្រាកដ មិនមែនជាអ្នកធ្វបាតុកម្ម ឬស្នើឱ្យគេផ្ដាច់ជំនួយឈប់ជួយប្រទេសខ្លួនឯងនោះទេ ហើយជាពិសេសមិនមែនជាអ្នកដែលមានបំណងចង់ប្ដូរពីសន្តិភាព ទៅសង្រ្គាមនោះឡើយ។ លោកបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិតបានបញ្ជាក់ថា អ្នកប្រជាធិបតេយ្យពិតប្រាកដ មិនមែនជាអ្នកដែលចង់បានតំណែងតាមរយៈការធ្វើរដ្ឋប្រហារ ដែលមិនមែនជាការផ្ទេអំណាចតាមរយៈការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។ បន្ថែមពីនេះ មិនមានអ្នកប្រឆាំងដែលគិតពីផលប្រយោជន៍ជាតិជាធំណាមួយ សូម្បីតែប្រទេសក្បែខាងកម្ពុជា ដែលស្នើទៅកាន់អន្តរជាតិ បង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួនឯង ដើម្បីរារាំងការដាក់ទុនវិនិយោគផ្សេងៗមកប្រទេសខ្លួននោះឡើយ។

ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនយោបាយមួយរូប លោកបណ្ឌិតឃើញតែក្រុមប្រឆាំងមួយក្ដាប់តូចនៅក្នុងប្រទេសដែលប្រឆាំងេរដ្ឋាភិបាលកម្ពុជាមួយនេះប៉ុណ្ណោះ ដែលប្រើយុទ្ធសាស្រ្តបំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ដើម្បីតែបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖