(ភ្នំពេញ)៖ Fresh AI គឺជាកម្មវិធីព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដោយកូនខ្មែរដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផង និងដូច Google ផង ដើម្បីស្វែងរកព័ត៌មានទាំងជាតិ និងអន្តរជាតិ។ នេះគឺជាការបញ្ជាក់ពីលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI។

Fresh AI គឺជាកម្មវិធីសម្រាប់ស្រាវជ្រាវស្វែងរកព័ត៌មានជុំវិញពិភពលោកជាភាសាខ្មែរ និងវាយសំណួរជាភាសាខ្មែរ។

Fresh AI សង្ខេបព័ត៌មានងាយយល់ និងបង្ហាញព័ត៌មានយ៉ាងលឿនរហ័ស។ Mobile App នឹងចេញដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខ។

CEO នៃកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI បានបន្ថែមទៀតថា៖ «Fresh AI គឺកម្មវិធី Chatbot សួរឆ្លើយជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានតែប៉ុណ្ណោះ ហើយជាកម្មវិធី AI ព័ត៌មានដំបូងគេនៅកម្ពុជា និងជាសមិទ្ធផលថ្មីមួយទៀត ដែលបង្កើតដោយក្រុមការងារបច្ចេកទេស កូនខ្មែររបស់យើងសុទ្ធសាធ»

ប្រជាពលរដ្ឋដែលសាកល្បងចូលប្រើប្រាស់ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា៖ «កម្មវិធីព័ត៌មាន Fresh AI ពិតជាលឿន និងសង្ខេបព័ត៌មានខ្លីងាយយល់ ហើយអាចជំនួសដល់ការប្រើប្រាស់ Google ឬកម្មវិធីបរទេសមួយចំនួនទៀត ដែលយើងអាចប្រើប្រាស់ជាភាសាខ្មែរ និងមានភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ទូទៅ»។

Fresh AI បានអនុញ្ញាតឱ្យលោកអ្នកអាចចុចសួរអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មាន ឬដំណឹង ដែលកើតឡើងនៅកម្ពុជា និងជុំវិញពិភពលោក ជាមួយទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ដែលរក្សាទុករយៈពេលប្រមាណ១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០២៥ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងកាន់តែឆ្លាតវៃ។

Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហើយត្រូវបានលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីព័ត៌មាន Fresh AI, CoolApp និង Fresh News ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ហើយត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលទៅប្រើប្រាស់រហូតដល់ទៅជាង១ម៉ឺននាក់។

Fresh AI មានគេហទំព័រ៖ https://ai.freshnews.com.kh ជំហានបន្ទាប់នឹងចេញជា Mobile App លើទូរស័ព្ទក្នុងពេលឆាប់ៗ។

ខាងក្រោមជាឧទាហរណ៍ដើម្បីវាយពាក្យសួរ Fresh AI:

1. ខ្ញុំចង់បានព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ទៅកាន់ឥណ្ឌូណេស៊ី និង ទីម័រ
2. ខ្ញុំចង់បានព័ត៌មាន សម្តេចធិបតីទៅកាន់ប្រទេសថៃ
3. ខ្ញុំចង់បានព័ត៌មាន ប្រសាសន៍សំខាន់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
4. តើលោក Bill Gate ជាអ្នកណា?
5. តើលោក កើត រិទ្ធ ជាអ្នកណា?
6. តើលោក គី តិច ជាអ្នកណា?
7. តើលោក រ័ត្ន ស្រ៊ាង ជាអ្នកណា?
8. តើអ្នកប្រើប្រាស់ CoolApp មានចំនួនប៉ុន្មាននាក់?
9. ខ្ញុំចង់បានព័ត៌មានពាក់ពន្ធរឿងពន្ធរវាងអាមេរិក និងចិន
10. ព័ត៌មានថ្ងៃនេះ
11. ព័ត៌មានម្សិលមិញ
12. ព័ត៌មានជាតិ
13. ព័ត៌មានអន្តរជាតិ
14. ខ្ញុំចង់បានព័ត៌មានយល់ដឹងផ្នែកច្បាប់
15. ចង់បានព័ត៌មានប្រធានាធិបតីចិន មកកាន់កម្ពុជា

*** បើចង់សួររកឯកសារព័ត៌មានឆ្នាំចាស់ៗ សូមចុចលើមីនុយ «Deep Search» ដើម្បីស្វែងរកស៊ីជម្រៅនៃព័ត៌មានគ្រប់បណ្តាឆ្នាំ៕