(ម៉ុងត្រេអាល់)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធី «មហោស្រពចំប៉ា៖ រដូវកាលនៃកម្ពុជា» (Festival Champa: Saison du Cambodge) ដែលរៀបចំឡើងដោយ Champa Connexion ដោយមានការសម្តែងសិល្បៈជាច្រើន ក្នុងនោះគឺមានការសម្តែងទស្សនីយភាពតន្ត្រី «បង្សុកូល» នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា។
ទស្សនីយភាពតន្ត្រី «បង្សុកូល» ដែលបង្ហាញនាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ជាទស្សនីយភាពធ្វើឡើងដើម្បីរំឭកដល់ជនរងគ្រោះនៅរបបប្រល័យពូជសាសន៍ប៉ុល ពត៕