(ភ្នំពេញ)៖ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេច លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងឥស្សរជននានា ដែលបានធ្វើលិខិតអបអរសាទរ ជូនពរសម្តេច ក្នុងឱកាសដ៏វិសេសវិសាលដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង» តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៥/៧០៧ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ពិតជាមានការរំភើប និងសោកស្ដាយជាទីបំផុត ដែលពុំអាចធ្វើលិខិតឆ្លើយថ្លែងអំណរគុណផ្ទាល់ចំពោះលិខិតជូនពរយ៉ាងច្រើនបំផុតនេះ។ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង សូមសម្ដេច លោកជំទាវ និងឯកឧត្តម មេត្តាអធ្យាស្រ័យក្នុងការពុំអាចឆ្លើយផ្ទាល់ចំពោះលិខិតអបអរសាទរយ៉ាងច្រើនបំផុតទំាងនេះ៕