(ភ្នំពេញ)៖ ឱកាសការងារថ្មីៗយ៉ាងតិច៥៧៤កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែរការងារ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះនឹងរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុនស៊ីប៊ីស៊ី, ធនាគារ អេ អឹម ខេ, ភោជនីយដ្ឋាន Elevent One Kitchen, ក្រុមហ៊ុន PH Restaurant, ក្រុមហ៊ុន SNKH Cambodia ដែលនឹងជ្រើសរើសបុគ្គលិកភ្លាមៗនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្ទាល់តែម្ដង។
ដូច្នេះយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះ ពោលគឺដាក់ភ្លាមសម្ភាសភ្លាមតែម្ដង។
សម្រាប់ព័ត៌មានបន្ថែម សូមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh ឬទំព័រហ្វេសប៊ុក neakhmer (អិនអ៊ីអេ ខ្មែរ) ឬតិកតុក ការងារខ្ញុំ-My Job (NEA)៕