(កែប)៖ កែប គឺជាខេត្តតូចជាងគេ ក្នុងចំណោមជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។ មានផ្ទៃដីតូចមែនពិត ប៉ុន្តែខេត្តកែប ដែលបង្កើតឡើងនៅឆ្នាំ២០០៨ មានសក្តានុពលយ៉ាងច្រើនសម្បូរបែបដល់ទៅ ៣៥កន្លែង ដែលមានឆ្នេរកែប, តំបន់សក្តានុពលកោះ, បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត។
គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥នេះ លោកបណ្ឌិត សោម ពិសិដ្ឋ ត្រូវបានតែងតាំងជាអភិបាលខេត្តកែបរយៈពេល៥ឆ្នាំហើយ។ ក្រោយកាន់តំណែងបានរយៈ៥ឆ្នាំនេះ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងពីសក្តានុពល ការអភិវឌ្ឍន៍ និងសមិទ្ធផលជាច្រើនរបស់ខេត្តកែប ស្ថិតនៅក្រោមម្លប់សន្តិភាព នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះ លោកបណ្ឌិត សោម ពិសិដ្ឋ បានគូសរំលេចថា ខេត្តកែបមានសក្តានុពលព្រៃកោងកាង ព្រៃលិចទឹក តំបន់ស្រែអំបិល និងតំបន់ស្រែស្រូវកសិកម្ម។ ខេត្តកែបប៉ូលទេសចរណ៍ចំនួន៤ ហើយតំបន់ភ្នំវល្លិ៍ ដែលជាតំបន់អតីតសង្គ្រាម បង្ហូរឈាមរវាងខ្មែរ និងខ្មែររាប់ទសវត្សរ៍ គឺជាប៉ូលទេសចរណ៍ទី៤ ប៉ុន្តែទើបមកដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាបានបិទបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងក្រោមនបាយបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រែក្លាយតំបន់ភ្នំវល្លិ៍ក្លាយជាទីតាំងទេសចរណ៍ដ៏សំខាន់របស់ខេត្ត។
ជាមួយនឹងការរីកចំរើន និងប្រែមុខប្រែមាត់លឿនយ៉ាងនេះ អភិបាលខេត្តកែប មិនភ្លេចឡើយនូវការអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណចំពោះស្ថាបនិកមគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។
សូមបញ្ជាក់ថា ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា បានផុតរលត់ទៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ នយោបាយឈ្នះ-ឈ្នះ ជានយោបាយ និងជាយុទ្ធសាស្ត្រមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅឆ្នាំ១៩៩៦ ដើម្បីរំលាយអង្គការចាត់តាំងខ្មែរក្រហម ដែលបន្តពួនជ្រកតាមព្រៃជាយដែនខ្មែរ-ថៃ។
ថ្នាក់ដឹកនាំបន្តវេន និងប្រជាពលរដ្ឋទាំងអស់ បានប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។
សូមស្តាប់ការលើកឡើករបស់លោកបណ្ឌិត សោម ពិសិដ្ឋ ដូចខាងក្រោម៖