(កូប៉ិនហាក-ដាណឺម៉ាក)៖ លោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូដែលមានឯកឧត្តម ស៊ុំ ធី អគ្គនាយក លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋាន លោកឡុង សូណា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមនៅសន្និសីទសកលលើកទី៦ ស្តីពីការធ្វើសមាហន្តកម្មការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយដែលមានសមាជិក សមាជិកាចូលរួមពីតំណាងប្រទេសជាសមាជិកនៃក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងដៃគូរអភិវឌ្ឍន៍ ប្រមាណ ៤០០នាក់។

នៅក្នុងវគ្គថ្លៃងសន្ទរកថាកម្រិតខ្ពស់នេះ, រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ប្រទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំស្ថាប័ន និងកសាងផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការបង្កើមសមត្ថភាពក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី២( ២០២៤-២០៣៣) យុទ្ធសាស្ត្ររយៈពេលវែងអព្យាក្រឹតកាបូន និងបញ្ចប់ការរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC3.0 នៅខែកក្កដា ឆ្នាំ២០២៥នេះ។

លោកបានបញ្ជាក់ថា ក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួមជាស្រេចជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំនឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុសកលលោក និងនាំប្រទេសកម្ពុជាទៅកាន់អព្យាក្រិតកាបូនឆ្នាំ២០៥០។

រដ្ឋលេខាធិការបប្រចាំការក្រសួងបរិស្ថានកម្ពុជា បានសង្កត់ធ្ងន់ថា ការកៀគរធនធាន ការបង្កើនសមត្ថភាព កាផ្ទេរបច្ចេកវិទ្យា គឺជាធាតុមួយសំខាន់សម្រាប់ជំរុញសកម្មភាពអាកាសអាធាតុនៅកម្ពុជា៕