(ព្រៃវែង)៖ លោក ស៊ន សំអូន ជំទប់ឃុំទី១ នៃឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា ឃុំកំពង់ប្រាំង បានផ្លាស់ប្ដូរមុខមាត់ថ្មីជាបន្តបន្ទាប់ ទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អាជ្ញាធរមូលដ្ឋាន និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋផ្ទាល់។
លោកជំទប់ឃុំទី១ បានបន្ថែមទៀតថា «នៅក្នុងឆ្នាំ២០២៤ និង២០២៥ រដ្ឋបាលឃុំបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធមានទាំងផ្លូវបេតុង ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព រហ័ស និងទាន់ពេលវេលាផងដែរ។
តាមរយៈសមិទ្ធផលជាច្រើននៅក្នុងឃុំដែលសម្រេចបាន ប្រជាពលរដ្ឋបានសម្តែងការសប្បាយរីករាយ ជាពិសេសផ្លូវគមនាគមន៍ ដែលអាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដឹកកសិផលទៅកាន់ទីផ្សារក៏ជាដូចទៅមន្ទីរពេទ្យកាន់តែឆាប់រហ័ស៕