(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ឃាត់ខ្លួនជនសង្ស័យ៧៦នាក់។
* ករណីជួញដូរ៩ករណី ឃាត់ខ្លួន២២នាក់
* ករណីដឹកជញ្ជូនរក្សាទុក១៨ករណី ឃាត់ខ្លួន៥១នាក់
* ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៩៨៨ករណី ឃាត់ខ្លួន១០៤១៦នាក់ (ស្រី៨៣៨នាក់)៕