(ស្ទឹងត្រែង)៖ នារសៀលថ្ងៃព្រហស្បិ៍ ០៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំសមាជិក អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការជំរុញការវិនិយោគនៅក្នុងខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងសហការី ដោយពិភាក្សាអំពីការលទ្ធភាពក្នុងការសុំបង្កើតតំបន់ឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម (SME Cluster) នៅខេត្តស្ទឹងត្រែង។ ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត អបអរសាទរចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយនឹងសិក្សាពិនិត្យពីទីតាំងដីដែលមានសក្កដានុពលជូនក្នុងពេលដ៏ខ្លីខាងមុខ។