(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា អញ្ជើញសំណេះសំណាលជាមួយសិក្ខាកាមដែលចូលរួមអនុវត្តជាក់ស្តែង ចំនួន ១០០អង្គ/នាក់ នូវវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «Green Sesson - Tourism Content Creator Bootcamp by KiloTRAVEL.» ដែលសហការគាំទ្រដោយក្រសួងទេសចរណ៍ ធ្វើឡើងនៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៥។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ បានសបញ្ជាក់ឲ្យឃើញច្បាស់អំពី ការបណ្តុះបណ្តាលពាក់ព័ន្ធទៅនឹងការថតរូបភាព និងវីដេអូអំពី ផលិតផលទេសចរណ៍ដែលមានស្រាប់របស់ខ្លួនដល់សិក្ខាកាម ដើម្បីចែករំលែកបទពិសោធទាក់ទងទៅនឹងផ្តិតយកទិដ្ឋភាពគ្រប់ជ្រុងជ្រោយ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ទូទាំងរាជធានី ខេត្តទាំង២៥ ទៅកាន់អន្តរជាតិនារដូវកាលបៃតង (Green Season)៕