(តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែមិថុនា ឆ្នាំ២០២៥ រួមមាន៖ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ចំនួន៥លានរៀល ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះ រួមមាន៖ អង្ករ ១តោន, ទឹកដោះគោឆៅ ៤កេស, ទឹកសុទ្ធ ២០កេស, ស្កសរ ២០គីឡូក្រាម, តែ ១០គីឡូក្រាម, នំ ១កេស, ទឹកដោះគោខាប់ ១កេស, កាកាវ ១កេស, មីជាតិ ១កេសធំ, ត្រីខ ១កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីងៀត ៥គីឡូក្រាម និងសាច់ក្រក់ ៥គីឡូក្រាម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅនាពេលនេះ៕