(តាកែវ)៖ សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការគ្រប់គ្រង ការរក្សានូវសណ្ដាប់ធ្នាប់ និងសន្តិសុខ ដល់សាលាដំបូងខេត្តតាកែវ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចដាក់ឲ្យប្រើប្រាស់បានសម្គាល់ខ្លួន និងខ្សែបណ្ណ ដែលមានពណ៌បណ្ណ និងខ្សែមានចរិកអក្សរចំនួន៥។
បើយោងតាមសេចក្ដីជូនដំណឹងខាងលើដែលចុះហត្ថលេខាដោយ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ខ្សែបណ្ណដែលមានពណ៌ និងខ្សែមានចរិកអក្ស៖
*ទី១៖ បណ្ណសម្គាល់ខ្លួន និងខ្សែបណ្ណ ដែលមានពណ៌ក្រហម និងមានចរិកអក្សរថា សាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តតាកែវ ប្រើសម្រាប់សម្គាល់ប្រធានសាលាដំបូង អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង
*ទី២៖ បណ្ណសម្គាល់ខ្លួន និងខ្សែបណ្ណ ដែលមានពណ៌ស្វាយ និងមានចរិកអក្សរថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ប្រើសម្រាប់សម្គាល់មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល
*ទី៣៖ បណ្ណសម្គាល់ខ្លួន និងខ្សែបណ្ណ ដែលមានពណ៌បៃតង និងមានចរិកអក្សរថា សាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តតាកែវ ប្រើសម្រាប់សម្គាល់ក្រឡាបញ្ជី
*ទី៤៖ បណ្ណសម្គាល់ខ្លួន និងខ្សែបណ្ណ ដែលមានពណ៌ផ្កាឈូក និងមានចរិកអក្សរថា សាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តតាកែវ ប្រើសម្រាប់សម្គាល់មន្ត្រីជាប់កិច្ចសន្យា
*ទី៥៖ បណ្ណសម្គាល់ខ្លួន និងខ្សែបណ្ណ ដែលមានពណ៌ទឹកសមុទ្រ និងមានចរិកអក្សរថា សាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តតាកែវ ប្រើសម្រាប់សម្គាល់បុគ្គលិកហាត់ការ និងជំនួយការ៕