(ភ្នំពេញ)៖ សមាជព្រឹទ្ធសភា និងរដ្ឋសភា នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុម័តគាំទ្រទាំងស្រុង លើសេចក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល ក្រោមសំឡេង ១៨១លើ១៨១សំឡេង។
សមាជនេះធ្វើឡើងក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលផងដែរ៕