(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្កស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តប្រចាំខែ មិថុនា ឆ្នាំ២០២៥ សភាពការណ៍ និងវិធានការបង្រ្កាប បទល្មើសព្រហ្មទណ្ឌបទល្មើស លួច ឆក់ ប្លន់ គាស់ផ្ទះ។
នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា បានដាក់ផែនការលើយុន្ធនាការបង្រ្កាបក្មេងទំនើង និងការងារដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ដែលជាបទបញ្ជារបស់លោកឧត្តមសេនីយ៍សុ្នងការ។
សម្រាប់កិច្ចប្រជុំមានការចូលរួមពីលោកអនុផែន លោកនាយ-នាយរងការិយាល័យទាំង៣ ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកអធិការរង លោកនាយផែ្នក ទទួលការងារព្រហ្មទណ្ឌមកពីបណ្តាអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ផងដែរ៕