(ភ្នំពេញ)៖ ក្រោយការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ហើយបានបញ្ចប់ដោយការចរចានៅថ្ងៃទី២៩ ខែឧសភានោះ ត្រូវបានលោកបណ្ឌិត បញ្ជាក់ថា ការចរចាបានឆាប់រហ័សបែបនេះ ក៏ព្រោះតែកម្ពុជាពេលនេះ មិនមែនជាសម័យលង្វែកទេ ប៉ុន្តែជាសម័យតេជោសែន ដែលមានយុទ្ធោបករណ៍សម្បូរបែប។ ការថ្លែងរបស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាកម្មវីធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ការបញ្ជូនយុទ្ធោបករណ៍ជាច្រើនភ្លាមៗតាមការបញ្ជាផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពីទីក្រុងតូក្យូនេះ ប្រទេសជប៉ុននោះហើយ ដែលបានធ្វើឱ្យថៃ ប្ដូរការគិតមកជាថ្មី ថាកម្ពុជាមិនមែនងាយស្រួលធ្វើបាបដូចក្នុងសម័យលង្វែកនោះឡើយ។ ដូច្នេះលោកបណ្ឌិត បានសូមឱ្យអ្នកជ្រុលនិយមថៃ ឈប់វង្វេងសម័យកាលទៀត ព្រោះកម្ពុជាពេលនេះជាសម័យតេជោសែន មិនមែនសម័យលង្វែកឡើយ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ថៃល្មមឈប់យកប្រទេសក្បែរខាងទាំងអស់ «ជាសត្រូវផង ជាមិត្តផង» ទៅ, នៅពេលនេះយើងជាសមាជិកអាស៊ានដូចគ្នា។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖