(ភ្នំពេញ)៖ ប្រទេសថៃ នាពេលបច្ចុប្បន្ននេះកំពុងតែមានបញ្ហាជាច្រើន មិនមែនត្រឹមតែបញ្ហាព្រំដែនជាមួយកម្ពុជាទេ ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ាក៏មិនស្ងប់សុខនោះឡើយ ខណៈសភាជាប់គាំងអនុម័តអ្វីមិនបាន បញ្ហាគ្រឿនញៀនក្នុងប្រទេស និងវិបត្តិសេដ្ឋកិច្ចកំពុងហ៊ុមព័ទ្ធរដ្ឋាភិបាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ទាំងអស់នេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ មើលឃើញថា ជាជំហានមួយដែលអាចឱ្យក្រុមយោធាថៃ មានលេសធ្វើរដ្ឋប្រហារទម្លាក់លោកស្រី នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើក្នុងកិច្ចពិភាក្សាកម្មវីធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត បានពន្យល់ថា នយោបាយនិយាយអំណាច អំណាចបញ្ជាក់ពីផលប្រយោជន៍ ដូច្នេះបើសិនជាមានអ្នកដែលអាចធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ក្រុមវាំងនៅក្នុងប្រទេសថៃ នោះគេត្រូវតែប្រើអំណាចដើម្បីរក្សាអំណាចរបស់គេវិញ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖