(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានអំពាវនាវដល់អ្នកនយោបាយខ្មែរ ជាពិសេសក្រុមអ្នកប្រឆាំងរដ្ឋាភិបាល យកផ្សែងនយោបាយប្រទេសគេ មកដុតរោលប្រទេសខ្លួនឯង ដែលនាំឱ្យប្រទេសយើងអាចមានវិបត្តិថែមទៀត ព្រោះកម្ពុជាជួបវិបត្តិកន្លងមកព្រោះតែទទួលរងផ្សែងនយោបាយពីប្រទេសគេ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ក្នុងកិច្ចពិភាក្សាកម្មវីធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
នៅក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិតចង់ឱ្យអ្នកនយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរ ត្រូវមូលទស្សនគ្នា ការពារផលប្រយោជន៍រួមរបស់ប្រទេសជាមួយរាជរដ្ឋាភិបាល និងប្រយោជន៍ជាតិរបស់យើង ជាពិសេសនៅក្នុងកាលៈទេសៈ ដែលមានបរទេសចិញ្ចឹមចិត្តចង់កេងចំណេញផលប្រយោជន៍ពីប្រទេសរបស់យើង។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖