(ភ្នំពេញ)៖ តាងនាមថ្នាក់ដឹកនាំសហភាពសហជីពជាតិខ្មែរ (KCNU) និងសហការី ព្រមទាំងសមាជិកសមាជិកា ទាំងអស់មកពីវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតផលធ្វើដំណើរ ស្បែកជើង តម្បាញ និងកាបូប នៅតាមបណ្តារាជ ធានី-ខេត្ត សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុង ករណីចាំបាច់ និងសូមគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ (ICJ) ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជាដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

ដូច្នេះ យើងជាថ្នាក់ដឹកនាំសហជីព កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់នៅកម្ពុជាត្រូវការ សុខសន្តិភាព កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមច្រើនឆ្នាំមកហើយ ទើបបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពពិតប្រាកដ កម្ពុជាស្អប់ណាស់សង្គ្រាម ពួកយើងដាច់ខាតការពារសន្តិភាពឱ្យបានគង់វង្ស យូរអង្វែងជារៀងរហូតមានសន្តិភាព គឺមានអ្វីៗទាំងអស់៕