(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកលេងខេត្តកែប អាចប្រើប្រាស់ internet ដោយឥតគិតថ្លៃ (Free-Wifi)។

ការប្រើ Internet ឥតគិតថ្លៃនេះ គឺមានគំនិត្យផ្ដួចផ្ដើម យកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលលោកបានណែនាំដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការជាមួយក្រុមហ៊ុន មិត្តហ្វូន ដាក់សេវាអ៊ីនធឺណិតសាធារណៈ (Public Wifi) ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តលេង នៅខេត្តកែប ត្រង់ចំណុច «ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប» សម្រាប់ប្រើប្រាស់ ដែលមាន User Name៖ Kep Beach និង Password free Wifi1234 ឬបងប្អូន អាចស្កែនឃ្យូអាកូដ ដែលបានបិតជូននៅជុំវិញទីតាំង «ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប»

រដ្ឋបាលខេត្តកែប ក៏សូមជម្រាបបញ្ជាក់ជូនបងប្អូនទាំងអស់ ជ្រាបបន្ថែមទៀតថា រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ នឹងបន្តជំរុញដល់មន្ទីរជំនាញ ឱ្យសិក្សា និងដាក់ Public Wifi នៅទីតាំងផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រនៃខេត្តកែបមួយនេះ៕