(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋបាលខេត្ត នឹងធ្វើការរុះរើអគារ «ក» សាលាខេត្ត ដើម្បីសាងសង់អគារថ្មី នៅទីតាំងដដែល ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ។

ក្នុងអំឡុងពេលនេះ នឹងមានធ្វើរបងព័ន្ធទីតាំងខាងលើ ដោយមិនអនុញ្ញាតឱ្យអ្នក គ្មានភារកិច្ចចេញ-ចូលទៅក្នុងទីតាំងការដ្ឋាននោះឡើយ ក្នុងន័យការពារសុវត្ថិភាព ក្នុងដំណើរការ រុះរើអគារចាស់ និងដំណើរការសាងសង់អគារថ្មី៕