(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងការពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងចិន និងកម្ពុជា ព្រឹត្តិការណ៍ផ្សព្វផ្សាយអន្តរជាតិនៃទេសចរណ៍ហៃណាន «វិស្សមកាលរដូវក្តៅដ៏អស្ចារ្យ នៅកោះហៃណាន» បានប្រារព្ធ និងរៀបចំឡើងដោយមន្ទីទេសចរណ៍វប្បធម៌ វិទ្យុផ្សព្វផ្សាយ ទូរទស្សន៍និងកីឡាខេត្តហៃណាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះរៀបចំឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីសមាគមទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងអ្នកសារព័ត៌មាន មកពីប្រទេសទាំង២។

ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ និងកញ្ចប់ដំណើរកំសាន្ដទៅកាន់កោះហៃណានប្រទេសចិន មានការពិភាក្សាពី ភាពទាក់ទាញ នៃទេសចរណ៍ខេត្តហៃណាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងភាគីទាំងពីរឱ្យឈាន ដល់កម្រិតថ្មីមួយរួមមាន៖

១៖ បង្កើតវេទិកាទំនាក់ទំនង ដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងឱកាសនោះកិច្ចប្រជុំ ផ្លាស់ប្តូរទំនាក់ទំនងបានធ្វើឡើង ក្នុងសាលសន្និសីទនៅសណ្ឋាគារនៃទីក្រុងភ្នំពេញ។ ហៃណានបានក្លាយជាគោលដៅ​ទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរកម្ពុជា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារទេសភាពឆ្នេរសមុទ្រត្រូពិច និងវប្បធម៌ជនជាតិដ៏សម្បូរបែប ថ្ងៃអនាគតសង្ឃឹមថា ប្រជាជនកម្ពុជាកាន់តែច្រើន នឹងយល់ដឹងចំពោះទំនៀមទម្លាប់ ពិសេសរបស់កោះហៃណាន តាមរយៈកិច្ចសហប្រតិបត្តិការចម្រុះបន្ថែមទៀត។

កិច្ចសហប្រតិបត្តិការនេះ ទទួលបានផលវិជ្ជមានសំខាន់ៗជាច្រើន ក្នុងនោះក៏មានតារាល្បីៗ បានដកបទពិសោធន៍ផ្ទាល់ខ្លួន ចែករំលែកពីចំណាប់អារម្មណ៍ លើកោះហៃណាន ដើម្បីរំលឹកឡើងវិញនូវអ្វីដែលបានឃើញ និងចាប់អារម្មណ៍ នៅពេលដែលបានទៅកំសាន្តកោះហៃណាន ដោយបានបង្ហាញពីភាពទាក់ទាញរបស់ទេសភាព ខ្យល់ឱកាសដ៏បរិសុទ្ធ តាមម៉ាត់សមុទ្រ វប្បធម៌ប្រជាប្រិយ និងបដិសណ្ឋារកិច្ចដ៏ល្អនៃកញ្ចប់ដំណើរកំសាន្ត ដើម្បីអនុញ្ញាតឱ្យភ្ញៀវចូលរួមដំណើរកំសាន្តស្វែងយល់ និងទទួលបទពិសោធន៌ផ្ទាល់អំពីកោះហៃណាន។

ការផ្សព្វផ្សាយជារួមនៃធនធានទេសចរណ៍របស់ កោះហៃណាន បានណែនាំបទពិសោធន៍ទេសចរណ៍ចម្រុះរបស់ ហៃណាន ជាមួយនឹង «ភ្នំ សមុទ្រ សារមន្ទីរ និងអក្សរសិល្ប៍» ជាស្នូល ក្នុងនោះក៏មានមុខងារងាយស្រួលនៃកម្មវិធី «Cool Hainan» ផងដែរ ។

ចំពោះបុគ្គលិកបានណែនាំយ៉ាងលម្អិត អំពីរបៀបសាកសួរតំបន់ទេសចរណ៍ និងស្វែងយល់ពីអាហារក្នុងស្រុក តាមរយៈកម្មវិធី ដែលអនុញ្ញាតឱ្យភ្ញៀវមានភាពងាយស្រួលស្វែងយល់ នៃសេវាកម្មទេសចរណ៍របស់ហៃណាន ដោយផ្តល់នូវឧបករណ៍ឌីជីថលថ្មី សម្រាប់ការលើកកម្ពស់ទេសចរណ៍ហៃណាននាពេលអនាគត។ វគ្គលក់នៅនឹងកន្លែងក៏ត្រូវបានដាក់ឱ្យដំណើរការ ហើយគោលការណ៍នៃ ប័ណ្ណបញ្ចុះតម្លៃសាច់ប្រាក់ត្រូវបានណែនាំ ដែលទទួលបានការពេញចិត្តយ៉ាងខ្លាំង ដោយឧស្សាហកម្មទេសចរណ៍នៅនឹងកន្លែង។

២៖ ពង្រឹងទំនាក់ទំនងមិត្តភាពចិន-កម្ពុជា និងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយជោគជ័យ គឺជាសមិទ្ធិផលដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរវិស័យទេសចរណ៍ ក្រោមទំនាក់ទំនងការទូតមិត្តភាពដ៏ល្អរវាងចិន និងកម្ពុជា។ តាមរយៈការបង្កើតវេទិកាផ្លាស់ប្តូរមតិ និងការផ្សព្វផ្សាយមិនត្រឹមតែអាច ឱ្យសាធារណជនយល់កាន់តែស៊ីជម្រៅអំពីធនធាន និងសេវាកម្មទេសចរណ៍របស់កោះហៃណានតែប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះដ៏រឹងមាំបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទេសចរណ៍នៃភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរអតិថិជនទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ និងក្នុងទិដ្ឋភាពផ្សេងៗទៀត។

ដូច្នេះនាពេលអនាគតចិន និងកម្ពុជា នឹងយកព្រឹត្តិការណ៍នេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើវិស័យទេសចរណ៍ រួមគ្នាអភិវឌ្ឍផ្លូវហោះហើរ និងផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត រួមទាំងជំរុញវឌ្ឍនភាពថ្មីៗ ក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាស្ពានដ៏រឹងមាំតភ្ជាប់ទំនាក់ទំនងមិត្តភាពប្រជាជនចិន និងកម្ពុជា៕