(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីសម្រេចស្តីពី លទ្ធផលស្ថាពរនៃការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២០ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។
គួរបញ្ជាក់ដែរថា លទ្ធផលនៃប្រឡងនេះបានឆ្លងកាត់ការជម្រុះដ៏ត្រឹមត្រូវ និងការប្រកួតប្រជែងដ៏ស្វិតស្វាញ ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានណែនាំឱ្យមានការពង្រឹងលើប្រឡងប្រជែងនានា ដោយឈរលើគោលការ «ចេះជាងគេជាប់ដោយមោទនភាព និងធ្លាក់ដោយអស់ចិត្ត»៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់គណៈមេធាវីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៖