(ប៉ោយប៉ែត)៖ ម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកទ្វារឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ហើយ។

សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចកែសម្រួលពេលវេលាបិទបើកច្រកព្រំដែនជាឯកតោភាគី ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគី ត្រូវបានបិទ៕