(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងសហការី និងមានការចូលរួមពីអនុសាខាខណ្ឌព្រែកព្នៅ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពតារាកំប្លែង លោក ជុន ឆាង ហៅនាយឆាង ដែលបានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយជរាពាធ។ ពិធីនេះរៀបចំឡើង ក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន «បាននាំប្រសាសន៍ចូលរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនគ្រួសារសពនាយឆាង ហើយចំពោះមរណភាពរបស់នាយឆាង គឺជាការបាត់បង កូនប្រុសជាទីស្រឡាញ់ លើសជីវិតម្ត ការលាចាកក្នុងលោកនេះរបស់នាយឆាង គឺជាការបាត់បង់នូវតារាកំប្លែងឆ្នើមមួយរូប ដែលធ្លាប់បានផ្តល់ស្នាមញញឹមជូនបងប្អូនកម្សាន្តសប្បាយផងដែរ»។
កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ជុន ឆាង ហៅនាយឆាង សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕